ទីបំផុត តារាចម្រៀង ប៊ុត សីហា ហ៊ានបញ្ចេញមុខប្រពន្ធកូនរបស់ខ្លួនហើយ ដោយបានបង្ហោះលើបណ្ដាញសង្គម Facebook ជាសាធារណៈទៀតផង បន្ទាប់ពីព្យាយាមបិទបាំងនាពេលកន្លងមក។
“បាទជាប្រពន្ធកូនរបស់ខ្ញុំពិតមែន ខ្ញុំចង់ឱ្យគេដឹង។ ខ្ញុំអត់គិតពីប្រជាប្រិយភាពយ៉ាងណានោះទេ សំខាន់ប្រពន្ធកូនរបស់ខ្ញុំ ហើយនេះជាការឱ្យតម្លៃដល់ពួកគាត់”។ ប៊ុត សីហា ថ្លែងប្រាប់ Sabay មុននេះ។
លោកបន្តថា រូបគេមិនមានបំណងលាក់បាំងសមាសភាពប្រពន្ធកូននោះទេ នាពេលកន្លងមក ប៉ុន្តែដោយសារមិនមាននរណាម្នាក់ ឬស្ថាប័នព័ត៌មានជជីកសួរពីរឿងនេះ ទើបរូបលោកមិននិយាយដូចគ្នាដែរ។
លោកបន្ថែមទៀតថា ការបង្ហាញសមាសភាពប្រពន្ធកូនរបស់លោកនាពេលនេះ គឺជាការផ្ដល់តម្លៃ និងជាការគោរពដល់គ្រួសារ។ សីហា បានអះអាងថា លោកមិនបានគិតពីប្រជាប្រិយភាពថា នឹងទៅជាយ៉ាងណានាពេលខាងមុខនោះទេ៕
EmoticonEmoticon