មូលហេតុ ចាន់ វឌ្ឍនាកា មិន​ស៊ុត​ប៉េ​ណា​ល់​ទី សុខចិត្ត​ឱ្យប្រាក់ មុន្នី​ឧ​ត្ត​ម​


















“​ខ្ញុំ​គិតថា​នរណា​ស៊ុត​ក៏បាន សំខាន់​ឱ្យតែ​ក្រុម​ឈ្នះ ហើយ​យើង​ជឿជាក់​លើ​ការ​ស៊ុត​របស់​ឧ​ត្ត​ម អីចឹង​នរណា​ស៊ុត​ក៏បាន​”​។ ចាន់ វឌ្ឍនាកា បញ្ជាក់​ក្រោយ​បញ្ចប់​ការប្រកួត​។​

​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ឆាយ​នី​ស​តៃប៉ិ​ក្នុង​ជើង​ទី​២ បានបញ្ចប់​ដោយ​លទ្ធផល​កម្ពុជា​ឈ្នះ ២-០ ខណៈដែល​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​គោព្រៃ​កម្ពុជា​បាន​ឡើងទៅ​វគ្គ​បន្ត​ដោយ​បូកសរុប​ទាំងពីរ​ជើង​ទៅ​កម្ពុជា​ឈ្នះ ៤-២ ព្រោះ​ជើង​ទីមួយ​ស្មើគ្នា ២-២ ។

ងាក​ទៅ​ការប្រកួត​នៅ​យប់មិញ កម្ពុ​ជាមាន​ទម្រង់​លេង​ល្អ ដោយ​ត្រឹម​នាទី​ទី​៦ រកបាន​មួយ​គ្រាប់​ទៅហើយ រកបាន​ដោយ​ខ្សែការពារ ហុង ផេង​។​

​ឆាយ​នី​ស​តៃប៉ិ មានឱកាស​រក​គ្រាប់​បាល់​ច្រើនដង​ដែរ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច រហូតដល់​នាទី​៦០ បាន​បង្កកំហុស​លើ ចាន់ វឌ្ឍនាកា ក្នុង​តំបន់​គ្រោះថ្នាក់​ទៀត ដែល​ធ្វើឱ្យ​កម្ពុជា​រកបាន​មួយ​គ្រាប់​ទៀត​។ ដោយ​បាល់​ប៉េ​ណា​ល់​ទីនេះ ខ្សែប្រយុទ្ធ​មាន​ដើមកំណើត​នៅ​កំពត​មិនបាន​ស៊ុត​ខ្លួនឯង​ទេ ដោយ​ទុក​ឱកាស​នេះ​ឱ្យ​មិត្ត​រួម​ក្រុម ប្រាក់ មុន្នី​ឧ​ត្ត​ម ជា​អ្នក​ស៊ុត​វិញ​។​

​ចំពោះ​ការផ្ដល់​ឱកាស​នេះដែរ វឌ្ឍនាកា បាន​បញ្ជាក់ថា​ខ្លួន​មិន​ខ្វល់​ថា​នរណា​ជា​អ្នក​ស៊ុត​នោះទេ​ក្នុងការ​ប្រកួត អ្វីដែល​សំខាន់​ឱ្យតែ​ក្រុម​ទាំងមូល​ឈ្នះ ហើយ​ពួកគេ​ក៏មាន​ទំនុកចិត្ត​លើ​ការ​ស៊ុត​របស់​ខ្សែប្រយុទ្ធ​លេង​នៅ​ក្លឹប​អាជីព​ព្រះខ័ន​រាជ​ស្វាយរៀង​ដែរ​។​

​ជ័យជម្នះ​នៅ​យប់មិញ​នេះ បានធ្វើឱ្យ​កម្ពុជា​កក់​កៅអី​ឡើងទៅ​វគ្គ​បន្ត ជាមួយ​ក្រុម​ខ្លាំងៗ​ផ្សេងទៀត ។ ដោយ​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​នេះ ក្រុម​កម្ពុជា រួមជាមួយ​ក្រុម​៥​ផ្សេងទៀត​ដែល​ប្រកួត​ឈ្នះ​នៅ​វគ្គ​នេះដែរ នឹងមាន​សិទ្ធ​ចូល​ជាមួយ​ក្រុម​ទាំង​៣៤​នៅ​ទ្វីបអាស៊ី ដែល​កំពុងតែ​រង់ចាំ​ចាប់​ពូ​ល​។ ដោយ​ជុំ​ទី​២​នេះ មាន​ក្រុម​សរុប​៤០​ក្រុម បែង​ចែកជា​៨​ពូ​ល មួយ​ពូ​ល​មាន​៥​ក្រុម ប្រកួត​សន្សំ​ពិន្ទុ ដើម្បី​ជម្រុះ​ឡើងទៅ​ជុំ​បន្តៗ​ទៀត​៕​dnt


EmoticonEmoticon

loading...